ឳសថស្ថាន

ថ្នាំ​ផ្សះ

ថ្នាំ ​ផ្សះ​ដែល​ប្រើ​សម្លាប់​មេរោគ​ច្រើន​ប្រភេទ ​ថ្នាំ​ផ្សះ​អំពី​ស៊ីលីន ​និង​អា​ម៉ុក​ស៊ី​ស៊ី​លីន គឺជា​ថ្នាំ​ដែល​ប្រើ​យ៉ាង​ទូលំទូលាយ គឺ​មានន័យថា​ថ្នាំ​ទាំងពីរ​ប្រភេទ​នេះ​ប្រើ​សម្លាប់​មេរោគ​បានច្រើន​ប្រ…

ប៉ាណាដុល

១- តើ​ថ្នាំ Panadol ប្រើដើម្បី​អ្វី? Panadol ជា​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ និង​បញ្ចុះ​កម្ដៅ ប្រើ​សម្រាប់​ព្យាបាល​អាការៈ​ឈឺ​ក្បាល ឈឺ​សាច់​ដុំ រលាក​សន្លាក់ ឈឺ​ចង្កេះ ឈឺ​ធ្មេញ ផ្ដាសាយ និង​គ្រុន​ក្ដៅ។ ថ្…

មន្ទីរពិសោធន៍

Alanine Amonitransferase(ALT), GPT1
ការវាស់កម្រិត AT ការវាស់កម្រិត AT ការវាស់កម្រិត AT ការវាស់កម្រិត AT ការវាស់កម្រិត AT ការវាស់កម្រិត AT
ការវាស់កម្រិត AT ការវាស់កម្រិត AT ការវាស់កម្រិត AT ការវាស់កម្រិត AT ការវាស់កម្រិត AT ការវាស់កម្រិត AT

ការព្យាបាល

របេង

ជំងឺរបេង (Tuberculosis-TB) គឺជា​ជំងឺឆ្លង​បណ្តាល​មក​ពី​មេរោគ​បាក់តេរី​មួយ​ប្រភេទ ដែល​វាយប្រហារ​ទៅលើ​សួត ហើយក៏​អាច​ឆ្លង​រាលដាល​ទៅ​សរីរាង្គ​ផ្សេងទៀត ដូចជា ខួរក្បាល​និង​ឆ្អឹងខ្នង។ មេរោគ​ជំងឺរបេង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​ដោយ​តំណក់​ទឹកមាត់​ល្អិតៗ​ហើរ​ប៉ើង​តាម​ខ្យល់ តាមរយៈ​ការ​ក្អក កណ្ដាស់ ខាក​ស្ដោះ និង​និយាយ​ជាដើម។ តើ​ជំងឺរបេង​សួត​មាន​រោគសញ្ញា​អ្វីខ្លះ ហើយ​គេ​អាច​ការពារ​ដោយ​វិធី​ណាខ្លះ​? រោគសញ្ញា​នៃ​ជំងឺរបេង​ភាគច្រើន គឺ​ក្តៅ​ខ្លួន​ស្ទេញៗ គ្រុន​ព្រឺ​រងា បែកញើស​នៅ​ពេល​យប់ ហេវ​ហត់​អស់កម្លាំង មិនសូវ​ឃ្លានបាយ ស្រក​ទម្ងន់ ពិបាក​ដកដង្ហើម ឈឺចាប់​ក្នុង​ទ្រូង ក្អក​មាន​ស្លេះ រយៈពេល​ជាង​៣​សប្ដាហ៍ និង​ករណី​ខ្លះ​ក្អក​ធ្លាក់ឈាម ក៏​មាន។ គ្រូពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​ទូទៅ​ខ្មែរ​-​អាមេរិកាំង លោក វេជ្ជបណ្ឌិត សៀង សេង មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា ប្រសិនបើ​មាន​រោគសញ្ញា​ណាមួយ សង្ស័យ​ថា មាន​ជំងឺរបេង​ត្រូវ​មក​ជួប​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់ ដើម្បី​ជួស​ស្បែក​មើល ពិនិត្យ​ឈាម និង​ថត​ឆ្លុះ​ពិនិត្យ​សួត​៖ «គេ​ជួស​ដៃ ហៅ​PPD​។ កាលណា​ជួស​ដៃ​ទៅ វា​លើស​ពី​១០​ទៅ ១៥​មីលីលីត្រ គេ​សង្ស័យ​ថា មាន​របេង ដូច្នេះ​ដើម្បី​ឱ្យ​ដឹង​ពិតប្រាកដ គឺ​ត្រូវការ​ធ្វើតេស្ត​មួយទៀត គឺ​ស្ដោះ​ទឹកមាត់ ព្រលឹម​ឡើង ដើម្បី​យក​ទៅ​ចិញ្ចឹម ដើម្បី​ពិនិត្យមើល​រក​មេរោគ​របង។ ហើយ​តេស្ត​ទី​៣ គឺ​ពិនិត្យ​ឈាម ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា តើ​មាន​របេង​ឬ​អត់ ប៉ុន្តែ អត់​ដឹង​ថា កំពុង​មាន​របេង​ឬ​មាន​ពីមុន​...» គេហទំព័រ​សុខភាព​វ៉ឹបអឹមឌី (WebMD) ឱ្យ​ដឹង​ថា ជំងឺរបេង​សួត ចែកចេញជា​ពីរ​ប្រភេទ គឺ ជំងឺរបេង​សំងំ (Latent TB) និង​ជំងឺរបេង​សកម្ម (Active TB)​។ ជំងឺរបេង​សំងំ មិន​បង្ហាញ​រោគសញ្ញា​អ្វី​ទេ ហើយក៏​មិន​ឆ្លង​ទៅ​អ្នកដទៃ​ដែរ​។ បាក់តេរី​នេះ វា​សំងំ​ក្នុង​ខ្លួន ដោយសារ​ប្រព័ន្ធ​ការពារ​ខ្លួន​ខ្លាំង (Immune System) គឺ​វា​ជួយ​ការពារ​មិន​ឱ្យ​បាក់តេរី​នោះ រាលដាល​ទៅ​ផ្នែក​ផ្សេង​នៃ​សរីរាង្គ​។ ក៏ប៉ុន្តែ​នៅ​ពេល​ប្រព័ន្ធ​ការពារ​ខ្លួន​ចុះ​ខ្សោយ របេង​សំងំ​នោះ ក៏​ក្លាយ​ជា​របេង​សកម្ម ហេតុនេះ គ្រូពេទ្យ​នឹង​ផ្តល់​ការ​ព្យាបាល​បង្ការ រយៈពេល ពី​៦ ខែ​ទៅ ៩​ខែ កុំ​ឱ្យ​ឆ្លង​បន្ត​ទៀត។ ចំណែក ជំងឺរបេង​សកម្ម​វិញ គឺ​បាក់តេរី​នោះ​វា​បំប្លែង​និង​រាលដាល បណ្ដាល​ឱ្យ​អ្នក​ជំងឺរបេង​ធ្លាក់ខ្លួន​ឈឺ រួមមាន​ហេវ​ហត់​អស់កម្លាំង ពិបាក​ដកដង្ហើម ឈឺចាប់​ក្នុង​ទ្រូង ក្អក​មាន​ស្លេស ឬ​ក្អក​ធ្លាក់ឈាម ហើយ​នឹង​ឆ្លង​ទៅ​អ្នកដទៃ​។ ៩០%​នៃ​អ្នក​ជំងឺរបេង​សកម្ម បណ្តាល​មក​ពី​ការ​វិវត្តន៍​ពី​ប្រភេទ​របេង​សំងំ ប្រសិនបើ​មិន​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ។ លោក​វេជ្ជបណ្ឌិត​សៀង សេង បន្ត​ថា មេរោគ​ជំងឺរបេង គឺ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត តាម​ការ​ស្រូប​ខ្យល់ ឬ ផ្លូវ​ដង្ហើម​របស់​អ្នក​កើត​របេង តាមរយៈ​ការ​ក្អក កណ្ដាស់ និយាយ​ឬ​ច្រៀង ជាដើម​។ មេរោគ​នេះ វា​អាច​ស្ថិត​នៅ​ក្នុង​ខ្យល់អាកាស​រយៈពេល​ពី ២​ទៅ ៣​ម៉ោង​។ លោក​ថា បច្ចុប្បន្ន​គេ​អាច​ព្យាបាល​ជំងឺរបេង​ឱ្យ​ជាសះស្បើយ​វិញ​បាន ដោយ ប្រើ​ថ្នាំ​អង់ទីប៊ីយូទីក (Antibiotics) រយៈពេល​ពី​៦ ខែ​ទៅ​៩​ខែ៖ «ឆ្លងតាម​ប្រព័ន្ធ​ដកដង្ហើម ដូចជា​ជំងឺ​កូវីដ​១៩​ដែរ​។ កាលណា​តេស្ត​ទឹកមាត់ គេ​អាច​ដឹង​ភ្លាមៗ គេ​យក​ចិញ្ចឹម​ទៅ​មេរោគ គេ​ឃើញ​យើង​មាន​មេរោគ​របេង គេ​ប្រាប់​យើង​ដោយ​ឱ្យ​ប្រើ​ថ្នាំ​របេង ឬ​នៅតែ​ខ្លួនឯង កុំ​ឱ្យ​ឆ្លង​ទៅ​អ្នកដទៃ ដូចនេះ គេ​អាច​បញ្ឈប់​ជំងឺ​នេះ​បាន ដោយ​ឱ្យ​យើង​ប្រើ​ថ្នាំ​រយៈពេល ពី​៦ ខែ ទៅ​៩​ខែ»

ក្រពះពោះវៀន

ជំងឺ​ក្រពះ-ពោះវៀន ភាគ​ច្រើន​បណ្តាល​មក​ពី​កត្តា​ច្រើន​យ៉ាង ​ក្នុង​នោះរបប​អាហារ​របស់​យើង​ប្រចាំ​ថ្ងៃ​ជា​មូលហេតុ​ចម្បង​ឈាន​ទៅ​មាន​បញ្ហា​នេះ។
ចាប់ផ្តើម​ពី​ការ​ធ្វេស​ប្រហែស​បន្តិច​បន្តួច​របស់​យើង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​លើ​របៀបរបប និង​ការ​ជ្រើស​រើស​ចំណី​អាហារ និ​ងភេសជ្ជៈ​មកញ៉ាំ អាច​ជំរុញ​ឲ្យ​មាន​បញ្ហា​ក្រពះ​​ពោះវៀន ហើយ​ប្រសិន​នៅ​តែ​បណ្តែត​បណ្តោយ​ជំងឺ​នេះ​នឹង​វិវត្ត​ទៅ​ជា រលាក  ដំបៅ ​ក្រពះ​ពោះវៀន ឬ​មហារីក។ នេះ​​​បើតាមការ​រៀបរាប់​របស់​លោក​វេជ្ជបណ្ឌិត វិជ្ជៈ រតន គ្រិសស្តាល ឯកទេសជំងឺ​ទូទៅ។

បុគ្គលិក

វិជ្ជៈ ធី ឌីណា

  • ផ្នែក បេះដូង
  • មានបទពិសោធន៍ ២ឆ្នាំ នៃជំងឺបេះដូង
  • ធ្វើការ នៅសាខាទី២
  • បញ្ចប់ការសិក្សានៅសាលា សកលវិទ្យាល័យវិជ្ជៈសាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា

វិជ្ជៈ រតន គ្រិសស្តាល

  • ផ្នែក ជំងឺទូទៅ
  • មានបទពិសោធន៍រយៈពេល ៥ ឆ្នាំ ផ្នែក ជំងឺទូទៅ
  • ធ្វើការនៅមន្ទីពេទ្យខេត្ត សាខាទី១
  • បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យវិជ្ជៈសាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា